ព័ត៌មានជាតិ

មន្រ្តីយោធាម្នាក់ត្រូវឃាត់ខ្លួនករណីបង្កហិង្សារដោយចេតនាទៅលើប្រជាពលរដ្ឋ

ភ្នំពេញ: នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១១និង១០ នាទី ត្រង់ចំណុច បុរីផុនស៊ុយ ផ្លូវបេតុង ក្រុមទី 3 ភូមិជ្រៃកោង សង្កាត់ចោមចៅទី 2 ខណ្ឌពោធិ៍សែនជ័យ មានករណីហិង្សា កើតទ្បើងមួយលើក ដែលបង្កឡើង ដោយជនសង្ស័យ 1 នាក់ ប្រដាប់ដោយ គ្រាប់ប៊ីយែរ មួយគ្រាប់។
ជនសង្ស័យឈ្មោះ ជាម រស្មី ភេទប្រុស អាយុ 32 ឆ្នាំ មុខរបរ យោធា ស្នាក់នៅភូមិ ក្រាំងដូនទៃ សង្កាត់ចោមចៅ 2 ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះឡូញ ចិន្តា ភេទប្រុស អាយុ 47 ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅ ផ្ទះលេខ 61 ផ្លូវលំ ក្រុមទី 3 ភូមិជ្រៃកោង សង្កាត់ចោមចៅទី 2 ខណ្ឌពោធិ៍សែនជ័យ។
របួសស្នាមរបួស ត្រង់ថ្ងាសខាងស្ដាំ រលាត់ស្បែកចេញឈាម
វត្ថុតាងចាប់យក គ្រាប់ប៊ីយែរចំនួន 1 គ្រាប់
សម្ភារះដកហូតរថយន្តមួយគ្រឿង ម៉ាក មាកសឺដេស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2E. 67 66 ជារថយន្តរបស់ជនសង្ស័យ។
ដំណើររឿងយោងតាមការបំភ្លឺរបស់ ឈ្មោះ ឡូញចិន្តា (ជនរងគ្រោះ) បានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងអង្គុយ ហូបចុកជុំគ្នា នៅមុខផ្ទះជួលរបស់ខ្លួន បានមួយសន្ទុះ ជនសង្ស័យ បានបើករថយន្ត យ៉ាងលឿន ពីទិសខាងជើងទៅទិសខាងត្បូង ពេលនោះជនរងគ្រោះ ក៏បានសួរ ទៅអ្នក នៅហូបចុកជាមួយគ្នាថា មានស្គាល់ទេ អ្នកណា ហ្នឹង បើករថយន្តលឿនយ៉ាងនេះ។
ក្រោយមក ជនសង្ស័យ ក៏បើករថយន្តត្រឡប់មកវិញ ឈប់នៅក្បែរ កន្លែងជនរងគ្រោះអង្គុយហូប ចុក ហើយបានហៅជនរងគ្រោះ ឲ្យចូលទៅ ផឹកជាមួយខ្លួន នៅក្នុងក្លឹបហាត់ប្រាណ ប៉ុន្តែជនរងគ្រោះមិនទៅ ពេលនោះជនសង្ស័យ ដើរ ចូលទៅកន្លែងក្លឹបហាត់ប្រាណ មួយសន្ទុះក្រោយ មក ជនសង្ស័យ ក៏បានមក ហៅជនរងគ្រោះ ម្ដងទៀត ដោយប្រាប់ថា ម្ចាស់ក្លិបឲ្យហៅ ពេលនោះជនរងគ្រោះក៏ដើរទៅជាមួយ ពេលដែលចូលទៅដល់ក្នុង របងក្លឹបហាត់ប្រាណ ជនសង្ស័យ បាន ធ្វើសកម្មភាព យកគ្រាប់ប៊ីយែរ គប់មកលើជនរងគ្រោះ បណ្ដាលឲ្យជនរងគ្រោះ របួសចំថ្ងាស់ខាងស្ដាំតែម្តង។
ក្រោយកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចុះទៅដល់ ក៏បាននាំខ្លួន ជនសង្ស័យមកប៉ុស្តិ៍ដើម្បីសួរនាំ។
ករណីនេះ ប៉ុស្តិ៍នគរបាលរដ្ឋបាល បានកសាងសំណុំរឿង នឹងបញ្ជូនជនសង្ស័យមកផ្នែក យុត្តិធម៌ នៃអធិការរដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្ត៕

 

មតិយោបល់