ព័ត៌មានជាតិ

អាសូរណាស់! ស្រ្តីម្នាក់ ខ្យល់គរស្លាប់ចោលកូន៣នាក់ទុកនៅជាមួយប្តី

កណ្តាល: ករណីខ្យល់គរបណ្តាលឲ្យស្លាប់កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៩ នៅវេលាម៉ោង ១និង៣៦ នាទី ចំណុចភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់
កណ្ដាល ខេត្តកណ្ដាល ។
ជនរងគ្រោះ ០១ នាក់ឈ្មោះ យ៉ិន ម៉ាលី ភេទ ស្រី អាយុ ៥៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ.ឃុំ.កើតហេតុ (ស្លាប់)។
ចំណែកប្តីឈ្មោះ ស៊ឹង សៅ អាយុ ៤៤ មុខរបរ កម្មករសំណង់ ។
មានកូន ០៣ នាក់ ស្រី ០២ នាក់។
តាមប្រភពព័ត៌មានបានឲ្យដឹងថាពេលកន្លងមកជនរងគ្រោះជាមនុស្សញៀនស្រាស្រវឹងរៀងរាល់ថ្ងៃ ព្រមទាំងមានជំងឺលើសឈាមផង រហូតមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានដើរពីផ្ទះទៅផ្លូវថ្នល់ ពេលដើរជិតដល់ចិញ្ចើមផ្លូវ ស្រាប់តែជនរងគ្រោះដួលផ្ងារក្រោយមកលើដី ឃើញដូចនោះបងប្អូនក៏ទៅជួយធ្វើចលនា តែជនរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ រួចបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ជ័យធំ បន្ទាប់មកសមត្ថកិច្ចជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារសពធ្វើការពិនិត្យសាក
សពដោយហ្មត់ចត់ សាកសពមានសភាព ហូរឈាមចេញតាមមាត់ ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ។
ការសន្និដ្ឋាន៖ ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរ ក្រោយពេលពិនិត្យរួចបានប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់