ប៉ារីស: តាមប្រភពពីព័ត៌មានស៊ិនហួរបានរាយការណ៍ថាយ៉ាងហោចណាស់ក៏មានក្មេង៥នាក់ដែលមានអាយុចន្លោះពី២ទៅ១០ឆ្នាំបានឆេះស្លាប់ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះនៅភាគខាងជើងនៃទីក្រុងប៉ារីសកាលពីយប់មិញ។
គ្រោះថ្នាក់ភ្លើងលេបត្របាក់ផ្ទះចាប់ពី ជាន់ទី ៣ ដល់ជានទី ៤ នៅវេលាម៉ៅង ១០ យប់ ម៉ោងនៅក្នុងប្រទេសបារាំង ។ឧបទ្ទេវហេតុខាងលើនេះមានក្រុមអ្នកជួយអន្តារគមន៍ចំនួន ២០០ នាក់ ដែលបង្ក្រាបអំណាចភ្លើងចប់ដោយស្ថាពរនៅវេលាម៉ោង ១១ និង ៤៥ នាទី ក្នុងរាត្រីថ្ងៃដដែល។
នៅក្នុងសេចក្តីប្រកាសនាព្រឹកថ្ងៃអាទិត្យនេះបានបកស្រាយថាការស្លាប់របស់ក្មេងៗគឺជាឧបទ្ទេវហេតុប៉ុណ្ណោះ។ក្នុងហេតុការណ៍ឆាបឆេះនេះដែរក៏បានបណ្តាលឲ្យឪពុករបស់ក្មេងៗរងរបួសស្រាលផងដែរ៕
មតិយោបល់