សៀមរាបៈ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ០៧និង២០នាទី មានករណីចងកសម្លាប់ខ្លួន កើតឡើងនៅចំណុចដើមពោធិខាងកើត ឈៀងខាងត្បូងរបងវត្តត្រគៀត ចម្ងាយពីព្រះវិហារវត្ត ២០ម៉ែត្រ(ក្នុងបរិវេណវត្ត) ស្ថិតក្នុងទឹកដី ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួកបានឲ្យដឹងថា ព្រះសង្ឃរងគ្រោះព្រះនាម ឡាំ ខុន ភេទប្រុស ព្រះជន្ម ៥១ព្រះវស្សា រស់នៅភូមិគោករុន ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប (មានជំងឺប្រចាំកាយ) ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យសាកសព ហើយករណីខាងលើពុំមានជនណាមកធ្វើឃាតនោះទេ គឺជនរងគ្រោះធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន ចំណែកសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់