ព័ត៌មានជាតិ

សមត្ថកិច្ច ចុះបង្ក្រាបគ្រឿងញៀន ឃាត់ជនសង្ស័យម្នាក់ ពាក់ឯកសណ្ឋាន ក្លែងធ្វើជាប៉េអឹម

កំពង់ចាម: កាលពីវេលាម៉ោង ១ និង១០នាទីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចនគរបាលស្រុកព្រៃឈរ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ស្ថិតនៅភូមិដូនទ្បី ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ឃាត់បានខ្លួនជនសង្ស័យម្នាក់ ដែលក្លែងបន្លំពាក់ឯកសណ្ឋានធ្វើជាប៉េអឹម។

ជនសង្ស័យឈ្មោះ ស៊ូន ចន្ធា ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

វត្ថុតាងដកហូតបានមាន៖
– នូវសារធាតុញៀន ៥កញ្ចប់តូច
– កាំបិតស្រួចមួយ

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវសមត្ថកិច្ច បញ្ជូនទៅកាន់ការិយាល័យជំនាញខេត្តភ្លាមៗ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់