ព័ត៌មានជាតិ

លាន់ដូចរន្ទះ! សង់ឌ្រីមសាកកម្លាំងគ្នា ដេកទាំងម្ចាស់ និងម៉ូតូ

តាកែវ: នៅវេលាម៉ោង ១៣និង១៥នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងម៉ូតូពីរគ្រឿងបុកគ្នា ស្ថិតក្នុងភូមិអាងខ្ចៅ ឃុំរាមអណ្ដើក ស្រុកគិរីវង់ ខេត្តតាកែវ។

ជនរងគ្រោះទី១/ ឈ្មោះ ឈុំ វណ្ណា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកសិករ នៅភូមិត្រពាំងជ័យ ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ ម៉ូតូ១គ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៩ ពាក់ស្លាកលេខ កំពង់ធំ 1M-8500 (របួសធ្ងន់) និងទី២/ ឈ្មោះ ម៉ៅ រ៉េត ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរកសិករ នៅភូមិបោះខ្នុល ឃុំដំបូងខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពអង់ ម៉ូតូម៉ាក ហុងដា សេរី១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GL-6175 (របួសធ្ងន់) ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង និងយកវត្ថុតាងទៅរក្សាទុក ដើម្បីកសាងសំណុំរឿងតាមច្បាប់ ចំណែកអ្នករបួស បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់