ព័ត៌មានជាតិ

រថយន្តបីគ្រឿងបុកតកន្ទុយគ្នារងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: កាលវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ជនជាតិចិនមានគ្នា៣នាក់ បើករថយន្តហាយឡែនឌ័រស្រវឹងស្រាជោគជាំ បោះពួយយ៉ាងលឿនជ្រុលទៅបុករថយន្តកាមរីបាឡែន និងរថយន្តប្រាដូរកំពុងឈប់រងការខូចខាតយ៉ាងដំណំ ស្ថិតតាមបណ្ដោយផ្លូវសហពន្ធ័កែង និងផ្លូវហាន់ណូយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្តហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2P-1539 ខណ:មកដល់ចំនុចកើតហេតុខាងលើ មិនប្រយ័ត្នជ្រុលទៅបុករថយន្តកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AD-1732 បើកដោយបុរសម្នាក់កំពុងឈប់ស្តុប និងមួយគ្រឿងទៀតម៉ាកប្រាដូរ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ រដ្ឋ15.2.0123 បើកដោយបុរសពីរនាក់បុកតគ្នាពីក្រោយពេញទំហឹង បណ្ដាលរងការខូចខាតទាំងបីគ្រឿង តែសំណាងល្អមិនមានអ្នករបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ចំនុចកើតហេតុ ដោយមិនបះពាល់សម្បត្តិរដ្ឋ បានឲ្យភាគីទាំងបង្ក និងភាគីរងគ្រោះសំរបសំរួលគ្នា ដោយខាងរថយន្តហាយឡេនឌ័រជនជាតិចិន ព្រមសងសំណងទៅរថយន្តរងគ្រោះទាំងពីរគ្រឿង ២០០០ដុល្លារដើម្បីបញ្ចប់រឿង៕

មតិយោបល់