ព័ត៌មានជាតិ

​​ឡើងលើដំបូល ជួយប្រកផ្ទះឲ្យប្អូន បែរជាធ្លាក់ពីលើដំបូលបែកលលាដ៍ក្បាលស្លាប់!

ស្ទឹងត្រែង: នៅវេលាម៉ោង៧និង៣០នាទី នៅចំណុចភូមិលើ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង មានករណីបុរសម្នាក់ បានធ្លាក់ពីលើដំបូលផ្ទះ បណ្តាលឲ្យស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យខេត្ត។

សាកសពមានឈ្មោះ មឿង ណាង ភេទប្រុស អាយ៣១ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិត្រពាំងក្រហម ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគីរី សព្វថ្ងៃរស់នៅភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ករណីនេះកើតឡើង ខណ:ដែលជនរងគ្រោះបានឡើងទៅលើដំបូលផ្ទះ ក្នុងបំណងជួយប្រក់ផ្ទះឲ្យប្អូន ពេលឡើងដល់លើដំបូលហើយដោយមិនមានខ្សែសម្រាប់ចងតម្រង់ចុងស័ង្កសីឈ្មោះ មឿង ណាង បានដើរតាមលើដំបូលមកខាងដំបូលខ្នងខាងលិច ដែលប្រករួច ក្នុងបំណងមកយកខ្សែ តែក៏រអិលជើងធ្លាក់ ពីលើដំបូលផ្ទះមកចំនឹងតាបឈូសឈើ បណ្តាលឲ្យបែកលលាដ៍ក្បាល ត្រូវបានក្រុមគ្រួសាបានបញ្ជូនទៅមន្ទីរពេទ្យខេត្ត ហើយបានស្លាប់តែម្តង៕

មតិយោបល់