ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់

ភ្នំពេញ: កាលពីវេលាម៉ោង១១ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ ត្រង់ចំណុចស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញមានម៉ូតូ មួយគ្រឿម៉ាក ហុងដាBeat ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1GR-2397 ទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ ក៏មានម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាBeat ពណ៌សលាយត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 1BB-6553 បើកស្របទិសគ្នា ចុះពីលើស្ពានជ្រុលទៅបុកពីក្រោយម៉ូតូខាងលើ បណ្តាលឲ្យដួលរងរបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅស្នងការដ្ឋាន រង់ចាំការដោះស្រាយគ្នាពេលក្រោយ ស្របពេលបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់