ព័ត៌មានជាតិ

ភ្ញាក់ផ្អើល! សិស្សសាលាម្នាក់ ត្រូវគេប្រទះឃើញសពអណ្តែតទឹក នៅង្ហៀរទឹក៦មករា

កំពង់ធំ: នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ មានករណីប្រទះឃើញសពអណ្ដែតទឹក ត្រង់ចំណុចបង្ហៀរទឹក៦មករា ស្ថិតក្នុងភូមិក្បាលបី ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់

សពជនរងគ្រោះឈ្មោះ គុយ កង អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្រយ៉ូវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន បាននាំគ្នាជិះម៉ូតូទៅកម្សាន្ត នៅចំនុចខាងលើកា លពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩!

សូមបងប្អូនប្រជាពលរដ្ឋ បើមានបំណងទៅលេងទឹក សូមមេត្តា មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ កុំឲ្យកើតមានដូចជាករណីខាងលើនេះ ពីព្រោះកន្លែងកម្សានខាងលើ តែងតែឆក់យកជីវិតមនុស្សជារៀងរាល់ឆ្នាំ មិនសូវលួសឆ្នាំណានោះឡើយ៕

មតិយោបល់