ព័ត៌មានជាតិ

ប្រេស៊ីលមានអ្នកស្លាប់ប្រចាំថ្ងៃដោយសារកូវីដ-១៩ លើស ៣,០០០នាក់ ជាលើកដំបូង

 

(ប្រេស៉ីឡា)៖ ក្រសួងសុខាភិបាលប្រេស៉ីល នៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅអាមេរិកឡាទីន) បានកត់ត្រាចំនួនអ្នកស្លាប់ប្រចាំថ្ងៃដោយសារជំងឺ COVID-19 ច្រើនជាង ៣,០០០នាក់ជាលើកដំបូងបង្អស់ ខណៈប្រទេសនេះកំពុងព្យាយាមទប់ស្កាត់ករណីឆ្លងកាន់ច្រើនឡើងៗ ដែលធ្វើឱ្យប្រព័ន្ធសុខាភិបាលនៅក្នុងប្រទេស
អាមេរិកឡាទីនមួយកាន់តែជិតឈានទៅរកការដួលរលំ។

ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក្រសួងសុខាភិបាលប្រេស៉ីល បានកត់ត្រាចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 រហូតដល់ទៅ ៣,២៥១នាក់ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុប នៅក្នុងប្រទេសនេះកើនឡើងដល់ជិត ២៩៩,០០០នាក់។

ប្រេស៊ីលគឺជាប្រទេសដែលមានអត្រាឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ខ្ពស់ជាងគេបំផុតទី ២ នៅលើពិភពលោក ឥឡូវនេះបានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ១២.១លាននាក់ ក្នុងនោះមានអ្នកស្លាប់ជិត ២៩៩,០០០នាក់ និងអ្នកជាសះស្បើយជាង ១០.៦លាននាក់៕

ប្រភព៖ AFP (ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១)

មតិយោបល់