ព័ត៌មានជាតិ

យកម៉ូតូ Zoomer X ទៅផ្ញើនៅផ្ទះសំណាក់ «រស្មីតារា» ផ្លូវ៣៧១ ពេលបាត់ចរចាគ្នាមិនត្រូវ សម្រេចប្ដឹងនៅប៉ុស្ដិ៍…

ភ្នំពេញ: នៅវេលាម៉ោង ៣ និង៤០នាទីរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ពលរដ្ឋបានប្រាប់ Post News ថា គាត់បានយកម៉ូតូមួយគ្រឿង ម៉ាក Zoomer X ស៊េរីឆ្នាំ ២០១៧ ទៅផ្ញើនៅផ្ទះសំណាស់« រស្មីតារា» តាមផ្លូវ ៣៧១ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែបាត់ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ។

ប្រភពដដែលបន្តថា គាត់ផ្ញើនៅផ្ទះសំណាស់ខាងលើ អស់រយ:ពេលជិត ៣ឆ្នាំហើយ ក្នុងមួយខែ ១០ដុល្លារ នៅពេលបាត់ គាត់បានទៅចរចា ជាមួយម្ចាស់ទីតាំង តែគេឆ្លើយថា ចាំភ្ជុំហើយ។

លុះនៅរសៀលថ្ងៃនេះ គាត់បានទៅម្ដងទៀត ម្ចាស់ទីតាំងឆ្លើយថា ជួយសំណង់ចំនួន ២០០ដុល្លារ ប៉ុន្តែមិនត្រូវគ្នា ទើបម្ចាស់ម៉ូតូ ទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីជួយដោះស្រាយ៕

មតិយោបល់