ត្បូងឃ្មុំៈ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ដែលប្រទះឃើញសាកសពស្ត្រីម្នាក់ ធ្លាក់ក្នុងរណ្តៅទឹកមួយកន្លែង បណ្តាលឲ្យស្លាប់។
ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១០ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិសុវណ្ណគមន៍ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក។
ជនរងគ្រោះឈ្មោះ ឃុន ប៊ុនថន ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ នៅភូមិឃុំកើតហេតុខាងលើ បានផឹកស្រាស្រវឹងដើរធ្លាក់ក្នុងរណ្តៅទឹក បណ្តាលឲ្យលង់ទឹកស្លាប់ នៅចំណុចភូមិ ឃុំកើតហេតុខាងលើ ។
បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕




មតិយោបល់