ព័ត៌មានជាតិ

Updaet៖ ដំណឹងស្វែងរកសាច់ញាតិជនរងគ្រោះស្លាប់ ក្នុងករណីឃាតកម្ម

ព្រះសីហនុ: នៅក្នុងដីឡូត៍មួយកន្លែង ស្ថិតក្នុងក្រុម០៦ ភូមិ០៦ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាវេលាម៉ោង ០៩និង៣០នាទី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ មានករណីឃាតកម្ម លើជនបរទេសម្នាក់ បណ្តាលឲ្យស្លាប់។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ជាជនបរទេស ជនជាតិអាស៊ី ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ ហើយបច្ចុប្បន្នកំពុងស្វែងរកអត្តសញ្ញាណជនរងគ្រោះ។

តាមការពិនិត្យរបស់មន្រ្តីជំនាញការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្ត បានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារអំពើឃាតកម្ម។

បច្ចុប្បន្នសាកសពជនបរទេសខាងលើ ត្រូវបានរក្សាទុកបណ្តោះ អាសន្ន នៅសាលរក្សាសព នៃមន្ទីរពេទ្យបង្អែកខេត្ត (ពេទ្យចម្ការចេក) រង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូត៕

មតិយោបល់