ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាច្រើននាក់ ករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់

កំពត: កាលពីវេលាម៉ោង ១៧និង២៥នាទី ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត កម្លាំងជំនាញ បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

ជនសង្ស័យចំនួន ៤នាក់ រួមមាន៖
១/ឈ្មោះ តាំង សុភារ៉ា ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិបាក់ខ្លង ស្រុកដងទង់ ខេត្តកោះកុង។
២/ឈ្មោះ វ៉ាន់ ឌី ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិមណ្ឌល១ សង្កាត់លេខ៣ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ។
៣/ឈ្មោះ កាន វុត្ថា ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិព្រៃព្រូស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច។
៤/ឈ្មោះ ង៉ែត ធីតា ភេទស្រី អាយុ ៣៩ឆ្នាំ រស់នៅភូមិសុវណ្ណាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត។

វត្ថុតាងដកហូតបាន៖ ថ្នាំញៀនចំនួន ៣កញ្ចប់ (ធំ ១កញ្ចប់)។

បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់