ទីក្រុង Sao Paulo ៖ Ronaldo អតីតកីឡាករខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ប្រេស៊ីល និង Bacar បាននិយាយកាលពីពេលថ្មីៗដោយជឿជាក់ថាកីឡាករវ័យក្មេងរបស់ប្រេស៊ីល Neymar ដែលបានចាកចេញពី Santos ទៅកាន់ក្លឹបមានបុណ្យ Bacelona ជាការបង្ហាញពីភស្តុតាងមួយដែលថាកីឡាកររូបនេះនឹងក្លាយជាកីឡាករល្អបំផុតលើលោក។
Neymar នឹងបង្ហាញនិងបញ្ជាក់ឲ្យអ្នកទាំងអស់គ្នាបានឃើញកាន់តែច្បាស់នៅពេលដែលការប្រកួតពានរង្វាន់ពិភពលោក 2014 FIFA World Cup ឈានចូលមកដល់ក្នុងប្រទេសប្រេស៊ីល។នៅពេលដែលមានពាក្យរិះគន់ជាច្រើនពីការចាកចេញទៅកាន់អ៊ឺរ៉ុបនោះកីឡាករវ័យក្មេងរូបនេះបានធ្វើឲ្យភ្ញាក់ផ្អើលនៅក្នុងទម្រង់លេងដែលអាចប្រៀបធៀបទៅនឹងកីឡាករល្អៗផ្សេងទៀតក្នុងក្រុម Bacelona ត្រឹមតែរយៈពេល 3 ខែប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថាកីឡាករ Ronaldo ក៏ជាសមាជិកម្នាក់នៅក្នុងគណៈកម្មាការរៀបចំការប្រកួតបាល់ទាត់ពិភពលោកនៅប្រេស៊ីលដែលតែនៅពេលបច្ចុប្បន្ននេះលោកបានចំណាយពេលច្រើននៅក្នុងប្រទេសអង់គ្លេសជាងដើម្បីសិក្សាលើមុខវិជ្ជាមុខជំនួញនិងទីផ្សារ៕
មតិយោបល់