ព័ត៌មានជាតិ

ទ្រាំលែងបាន បង្ករំខានដល់គ្រួសារ និងអ្នកជិតខាងពេក បុរសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន….

ភ្នំពេញ: នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ស្ថិតផ្ទះលេខ២៥អា ផ្លូវលំ ក្រុមទី៣ ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ទិត្យ ទុំ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនប្រាកដ រស់នៅភូមិ /សង្កាត់ខាងលើ។

ដំណើររឿង៖ មុនពេលឃាត់ខ្លួន ក្រុមគ្រួសារជនសង្ស័យ បានដាក់ពាក្យបណ្ដឹងមកប៉ុស្ដិ៍នគរបាល ឲ្យជួយអន្តរាគមន៍ព្រោះកូនរបស់ខ្លួន ដែលត្រូវជាជនសង្ស័យ បានអុកឡុកគ្រួសារខ្លាំង បន្ទាប់មកមន្ត្រីជំនាញ បានចុះដល់ទីតាំង ឃើញជនសង្ស័យ កំពុងស្រែកឡូឡា បង្កការរំខានដល់ក្រុមគ្រួសារ និងអ្នកជិតខាង ក៏ចាប់យកមកធ្វើការសាកសួរ នៅស្នងការនគរបាល។

ក្រោយឃាត់ខ្លួនជនសង្ស័យ បានសារភាពថា ខ្លួនបានប្រើប្រាស់នូវសារធាតុញៀន។

បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅអធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមច្បាប់៕

មតិយោបល់