ព័ត៌មានជាតិ

Update៖ កម្មការិនីរោងចក្រហៃតាន់អេចប៊ីខេមបូឌាម្នាក់ដួលសន្លប់ ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

ភ្នំពេញៈ កម្មការិនីរោងចក្រហៃតាន់អេចប៊ីខេមបូឌាម្នាក់ បន្ទាប់ពីត្រឡប់ពីស្រុកកំណើតធ្វើការបានពីរថ្ងៃខ្យល់គស្លាប់ បង្កការភ្ញាក់ផ្អើលនៅមន្ទីសម្រាកព្យាបាលសុខលាភទួលសង្កែ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងមន្ទីសម្រាកព្យាបាលសុខលាភទួលសង្កែ ក្នុងភូមិទួកសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

កម្មការិនីរងគ្រោះមានឈ្មោះ ឈន ចន្ធូ ភេទស្រី អាយុ ២៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលសង្កាត់ទូលសង្កែទី១ ខណ្ឌស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកម្មការីម្នាក់ដែលជាកម្មការិនីធ្វើការជាមួយសពជនរងគ្រោះឲ្យដឹងថា នៅមុនពេលកើតហេតុកម្មការិនីរងគ្រោះបានដួលសន្លប់ហើយត្រូវបានបញ្ជូនមកមន្ទីសម្រាកព្យាបាលខាងលើ ហើយត្រូវគ្រូពេទ្យប្រាប់ថា បានស្លាប់បាត់ទៅហើយដោយនាងមិនបានដឹងថាសពខាងលើបានស្លាប់តាមផ្លូវឬនៅកន្លែងណាឡើយ។
ក្រោយពីមានការណ៍ភ្ញាក់ផ្អើលសមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យដល់កន្លែងកើតហេតុ រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់