ព័ត៌មានជាតិ

អាសូរណាស់! ខំរកលុយទាំងខ្លួនមានជំងឺ ចុងក្រោយ…

កណ្ដាល: កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៥និង៣៥នាទី បុរសម្នាក់ខ្យល់គរស្លាប់ក្នុងបន្ទប់ទឹក ស្ថិតភូមិព្រែកអណ្តូង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ យ័ន្ត ចាន់ ភេទប្រុស អាយុ ៥៣ឆ្នាំ មុខបរ ជាងផ្ទះ រស់នៅភូមិស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។

មូលហេតុ៖ ជនរងគ្រោះមានជំងឺប្រចាំកាយ ហើយមកស៊ីឈ្នួលធ្វើជា ជាងផ្ទះឲ្យគេ។

ក្រោយកើតហេតុមន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យ ពុំឃើញមានអ្វីគួរឲ្យកត់សម្គាល់ឡើយ ជនរងគ្រោះពិតជាស្លាប់ដោយខ្យល់គប្រាកដមែន និងបានបញ្ជូនសពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់