ពោធិ៍សាត់ៈ កាលពីវេលាម៉ោង ១៦និង១៥នាទីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ មានករណីឪពុកចុងប៉ុនប៉ងចាប់រំលោកសេពសន្ធវៈលើកូនចុង ។
ជនសង្ស័យឈ្មោះរឿន សារ៉ាត់ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិនិគមន៍លើ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។
ដំណើររឿង៖ យោងតាមប្រភពពីក្មេងស្រីឈ្មោះ ផង់ រៀ អាយុ ១១ឆ្នាំ បាននិយាយរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ រូបគាត់និងប្អូនស្រីឈ្មោះ ផ-ស-ន អាយុ ៥ឆ្នាំ ជាជនរងគ្រោះនៅផ្ទះតែពីរនាក់បងប្អូន ព្រោះម្តាយរបស់នាងគាត់មិននៅ ជនសង្ស័យត្រូវជាឪពុកចុង បានលួងលោមប្អូនស្រីរបស់នាងឡើងលើផ្ទះយ៉ាងយូរ រូបនាងក៏ឡើងទៅតាមហៅប្អូន ស្រាប់តែប្រទះឃើញឪពុកចុងយកម្រាមដៃស្ទាបអង្អែលប្រដាប់ភេទ ព្រមទាំងយកប្រដាប់របស់គាត់ទៅញុលលើប្រដាប់ភេទជនរងគ្រោះ ជនសង្ស័យឃើញឈ្មោះផង់ រៀ ឡើងទៅទាន់ក៏ស្លៀកខោចុះពីលើផ្ទះរត់គេចខ្លួនបាត់ រីឯជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឲ្យដឹងថា តាមការពិនិត្យរបស់ក្រុមគ្រូពេទ្យបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះមិនទាន់បានគ្រោះថ្នាក់ដល់ទៅការស៊ីជម្រៅនោះឡើយ ព្រោះបងស្រីរបស់ក្មេងរងគ្រោះបានឃើញទាន់ តែនោះយ៉ាងនេះក្តីចំពោះករណីរឿងនេះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយដូនកែវ និងសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសរកយុត្តិធម៌ជូនជនរងគ្រោះ៕
មតិយោបល់