ព័ត៌មានជាតិ

ប្រទះឃើញយុវជនម្នាក់ ចង.កសម្លាប់ខ្លួន ក្នុងបន្ទប់ធ្វើការ នៅខណ្ឌឬស្សីកែវ

ភ្នំពេញៈ កាលពីម៉ោង ៨ និង ០០នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានករណីយុវជនម្នាក់បានចង.ក ក្នុងបន្ទប់ការិយាល័យឃ្លាំងដីឡូតិ៍មួយកន្លែង។

ជនរងគ្រោះឈ្មោះ រឿន បារាំង អាយុ ១៧ ឆ្នាំ មានស្រុកកំណើតនៅភូមិស្ពាន ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទីតាំងធ្វើការត្រួតពិនិត្យនិងធ្វើកោសល្យវិច្ច័យ រួចប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់