ព័ត៌មានជាតិ

សូមឪពុកម្ដាយប្រុងប្រយ័ត្នចំពោះកូនៗ! ករណីក្មេងប្រុសម្នាក់ដើរឆ្លង ត្រូវរថយន្តបុកស្លាប់

ពោធិ៍សាត់: ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកក្មេងឆ្លងផ្លូវ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១០និង៣០នាទីព្រឹក ចំណុចផ្លូវបេតុង ផ្សារបំណក់ ស្ថិតនៅភូមិកាប៉ះ ឃុំឈើតុំ ស្រុកក្រគរ ។

រថយន្តបង្កម៉ាក សេនឆ័រ ពណ៌សលាយខៀវ ២តោនកន្លះ ពាក់ស្លាកលេខ ពោធិ៍សាត់ 3A-0186 ធ្វើចរាចរណ៍ពីកើតទៅលិច បើកបរដោយឈ្មោះ ឆាន់ ឆាត អាយុ ៣៨ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិកោះ សង្កាត់លលកស ក្រុងពោធិ៍សាត់ លុះបើកបរមកដល់ចំណុចកើតហេតុខាងលើ បានបុកក្មេងដើរឆ្លងថ្នល់ពីត្បូងទៅជើង បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

​ក្មេងប្រុសរងគ្រោះឈ្មោះ សែន វិសុទ្ធ អាយុ ៥ ឆ្នាំ ជនជាតិខ្មែរ នៅភូមិកាប៉ះ ឃុំឈើតុំ ឪពុកឈ្មោះ សៀ សែម អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ម្តាយឈ្មោះ ម៉ាត់ សៀវម៉ី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរឥស្លាម ទីលំនៅបច្ចុប្បន្ន ភូមិកាប៉ ឃុំឈើតុំ ស្រុកក្រគរ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ ចុះត្រួតពិនិត្យធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការនគរបាលបណ្ដោះអាសន្ន ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់