ព័ត៌មានជាតិ

សង្ស័យម្ចាស់ងោកមួយភាំង! រថយន្តម៉ាស្ដា ស្លាកលេខកំពង់ស្ពឺ 2B-9797 បើកបុកដើមឈើ បណ្ដាលឲ្យរបួសធ្ងន់

កំពង់ស្ពឺៈ សមត្ថកិច្ច បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយបុរសម្នាក់ សង្ស័យងងុយដេក បានបើករថយន្តម៉ាស្ដា ពណ៌ស ស្លាកលេខកំពង់ស្ពឺ 2B-9797 ធ្លាក់ផ្លូវ ជ្រុលទៅបុកដើមឈើ បណ្ដាលឲ្យរងរបួសធ្ងន់ ។

ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង១១ ព្រឹកថ្ងៃទី ៣ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវជាតិលេខ ៥១ ស្ថិតភូមិអំពិលរូង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ធ្វើការវាស់វែង ចំណែកជនរងគ្រោះ ត្រូវបងប្អូនបញ្ជូនទៅមន្ទីរពេទ្យផងដែរ។ សូមបញ្ជាក់៖ ករណីខាងលើនេះ ម្ចាស់រថយន្ត មិនបានសហការជាមួយសមត្ថកិច្ចទេ៕

មតិយោបល់