ព័ត៌មានជាតិ

ប្រុសស្រីជាង១០នាក់ត្រូវឃាត់ខ្លួន ក្នុងប្រតិបត្តិការឆ្មក់បង្ក្រាបទី តាំងណេតមួយកន្លែង មុខផ្សារស៊ីធីម៉ល

ភ្នំពេញ: កាលពីរសៀល ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ នៅចំណុចមុខផ្សារស៊ីធីម៉ល ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ទីតាំងបើកល្បែងស៊ីសង តាមអ៊ីនធឺណេតមួយកន្លែង ត្រូវបានសមត្ថកិច្ច ខណ្ឌដូនពេញចុះបង្ក្រាបជាក់ស្តែង ឃាត់ខ្លួនបានមនុស្សជាច្រើននាក់ រួមទាំងវត្ថុតាងមួយចំនួនធំទៀត ។
ជាក់ស្តែងនៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួនជាង១០នាក់ ដកហូតបានកុំព្យូទ័រជាច្រើនគ្រឿ ង រួមទាំងគ្រឿងញៀនជាច្រើនកញ្ចប់ផងដែរ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការតាមនិតិវិធី៕

 

មតិយោបល់