ព័ត៌មានជាតិ

ដឹងកាន់តែច្បាស់ហើយ! រឿងបាញ់សម្លាប់ប៉ូលិសនៅខេត្តរតនគិរី ជារឿងស្នេហាត្រីកោណដោយខឹងយកប្រពន្ធខ្លួនទៅធ្វើបាប

រតនគិរីៈ រឿងរ៉ាវករណីឃាតកម្មបាញ់សម្លាប់ ក្នុងតុកាហ្វេនៅក្រុងបានលង់ដែលជនរងគ្រោះជាមន្ត្រីនគរបាល រងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តរតនគិរី ចំណែក ខ្មាន់កាំភ្លើងជាមន្ត្រីនគរបាល ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត រតនគិរី ពួកគេជាមិត្តភ័ក្ដនិងគ្នា។

បើតាមប្រភពព័ត៌មាន មូលហេតុបណ្តាលមកពីរឿងស្នេហាត្រីកោណ ។
នៅមុនពេលពេលកើតហេតុជនរងគ្រោះបានទាក់ទងគ្នាជាមួយប្រពន្ធជនដៃដល់! លុះក្រោយមកពួកគេបានយកគ្នាពេញមុខពេញមាត់។
ហើយអ្វីដែលធ្វើឲ្យជនដៃដល់ដាច់ចិត្តបាញ់សម្លាប់ជនរងគ្រោះទាំងកណ្ដាលថ្ងៃនោះ ក៍ព្រោះតែជនរងគ្រោះបានធ្វើបាបនាងដែលជាអតីតប្រពន្ធខ្លួនជាបន្តបន្ទាប់រហូតមក។
បើតាមសមត្ថកិច្ចបានសន្និដ្ឋានថា៖ ជារឿងគុំនុំផ្ទាល់ខ្លួន។
ជនដៃដល់ឈ្មោះ នួន មករា ភេទប្រុសអាយុ៣១ឆ្នាំ ជាមន្ដ្រីនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។
ជនសង្ស័យរូបនេះស្ថិតក្រោមការសួរនាំ របស់នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៅស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។

រីឯជនរងគ្រោះឈ្មោះ ផន ទុំ មានតួនាទីជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។

សូមបញ្ជាក់ថា៖ ករណីឃាតកម្មនេះបានបង្កឲ្យមានការភ្ញាក់ផ្អើល នៅក្នុងហាងកាហ្វេ មួយកន្លែង ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី កាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩នេះ។
ខណៈពេលជនរងគ្រោះកំពុងអង្គុយផឹកកាហ្វេ ស្រាប់តែជនដៃដល់ជិៈរថយន្តម៉ាក NISSAN ពណ៌ស ពាក់ស្លាកលេខ 2N-5011។
មកឈប់នៅមុខហាង ចុះដើរសំដៅមករកជនរងគ្រោះ រួចដកកាំភ្លើងខ្លីបាញ់ប្រហាមកលើជនរងគ្រោះត្រូវជាច្រើនគ្រាប់។
បណ្ដាលឲ្យជនរងគ្រោះ ដួលធ្លាក់ពីលើកៅអីប្រកាច់ស្លាប់ក្នុងថ្លុកឈាមតែម្ដង។

ក្រោយកើតហេតុជនដៃដល់បានដើរឡើងជិៈរថយន្តបើក មកអង្គុយផឹកស្រាសញ្ជឹងសញ្ជប់តែម្នាក់ឯង។
នៅផែរមនីយដ្ឋានបឹងយក្សឡោម ក្រុងបានលុង លុះដល់ ដល់ម៉ោង១០និង៤៥នាទីព្រឹកថ្ងៃដដែល ។
ទើបសមត្ថកិច្ចតាមចាប់ខ្លួនជនដៃដល់នៅរមនីយដ្ឋានបឹងយក្សឡោម ក្រុងបានលុង ពោលក្រោយធ្វើសកម្មភាព ក្នុងរយៈពេលជាង១ម៉ោង។
ដោយឡែក សពជនរងគ្រោះក្រោយកើតហេតុ ត្រូវបានក្រុមគ្រួសារមិនអស់ចិត្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈក្រុមគ្រូពេទ្យថាស្លាប់បាត់ហើយ។

ក្រោយឃាត់ខ្លួនជនដៃដល់បានប្រាប់សមត្ថកិច្ចថាខ្លួននិងជនរងគ្រោះជាមិត្តភ័ក្ដនិងគ្នា ។
ហើយពីមុនមកជនរងគ្រោះបានលួចមានទំនាក់ទំនងស្នេហា ជាមួយប្រពន្ធខ្លួន។
លុះដឹងរឿងខ្លួនបានប្រគល់នាងឲ្យទៅជនរងគ្រោះ ដើម្បីអោយពួកគេមានក្ដីសុខនិងគ្នាចោះ។
ប៉ុន្តែពួកគេយកគ្នាយូៗស្រាប់តែជនរងគ្រោះបានធ្វើបាបនាងជាហូរហែ ខណៈជនដៃដល់ក៍បានហាមប្រាមម្ដងជាពីរដងដែរថាកុំធ្វើបាបនាង។
ប៉ុន្តែជនរងគ្រោះនៅតែធ្វើបាបនាងទៀតរហូតខ្លួនទ្រាំមិនបាន ក៍សម្រេចចិត្តទៅបាញ់សម្លាប់ជនរងគ្រោះនៅតុកាហ្វេតែម្ដងទៅ។

ទន្ទឹមនិងនោះជនដៃដល់មិនបានរត់ទៅណាឆ្ងាយទេ គឺក្រោយកើតហេតុ បានបើករថយន្ត មកអង្គុយផឹកស្រាម្នាក់ឯង នៅលើផែមាត់បឹងយក្សឡោម ទើបសមត្ថកិច្ចចាប់នៅទីនោះតែម្ដង។

រីឯលោក ហៃ វណ្ណរ៉ា មេ ប៉េអឹមក្រុងបានលង់ បានថ្លែងប្រាប់អ្នកសារព័ត៌មានថានេះជារឿងគំនុំផ្ទាល់ខ្លួន៕

 

មតិយោបល់