ព័ត៌មានជាតិ

ប្រពន្ធមន្ត្រីនគរបាលវីរៈការពារព្រំដែនកម្ពុជាឡាវម្នាក់ត្រូវបានជនមិនស្គាល់មុខឡើងលើផ្ទះវាយសម្លាប់

ស្ទឹងត្រែងៈ អាណោចអាធ័មណាស់ស្ត្រីម្នាក់ត្រូវបានជនមិនស្គាល់មុខឡើងលើផ្ទះវាយសម្លាប់ខណៈដែលស្ត្រីនោះនៅផ្ទះតែម្នាក់ឯងកាលពីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩១ នៅចំណុចលើផ្ទះស្ត្រីរងគ្រោះស្ថិតនៅក្នុងភូមិកោះខនឌិន សង្កាត់សាមគ្គី ក្រុង/ខេត្តស្ទឹងត្រែង។

លោកវរសេនីយ៍ឯកអ៊ុក មឿន នាយការិយាល័យកោសល្យវិច័យបានឲ្យដឹងថាជនរងគ្រោះដែលត្រូវបានជនមិនស្គាល់អត្តសញ្ញាណវាយសម្លាប់មានឈ្មោះ ថៃ ណា អាយុ27ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ មានប្ដីឈ្មោះ តី ឯកសុគី ជាមន្ត្រីនគរបាលវីរៈការពារព្រំដែនកម្ពុជាឡាវ។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថានៅយប់កើតហេតុនោះស្ត្រីរងគ្រោះនៅផ្ទះតែម្នាក់ឯងចំណែកកូន៤នាក់ទៅនៅជាមួយយាយហើយនឹងតានៅព្រឹកថ្ងៃទី៣ ខែតុលានេះត្រូវបានស្ត្រីជាបងប្អូនឡើងទៅលើផ្ទះប្រទះឃើញបងដេកស្លាប់នៅក្នុងបន្ទប់ក៏បានរាយការណ៍ការមកស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងហើយលោកក៏បានចុះទៅពិនិត្យមើលឃើញថាស្ត្រីរងគ្រោះត្រូវបានគេវាយសម្លាប់នឹងវត្ថុរឹង(ដំបងច្រវាទូក)ការសន្និដ្ឋានជាករណីឃាតកម្ម។ចំណែកជនសង្ស័យមិនត្រូវទាន់បានកំណត់មុខសញ្ញានៅឡើយទេ។

ក្រោយការធ្វើកោសល្យវិច័យរួចរាល់សពស្ត្រីរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកជនសង្ស័យដែលមិនស្គាល់អត្តសញ្ញាណដែលរត់គេចខ្លួនសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសទៅតាមច្បាប់៕

 

មតិយោបល់