ភ្នំពេញៈ បុរសម្នាក់ បានរត់ទៅប្តឹងនគរបាលប៉ុស្តិ៍កាកាប១ ខណ្ឌពោធិ៍សែនជ័យ ទាំងអារម្មណ៍ក្ដុកក្ដួល ហើយរាងភាំងៗ កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ដោយអះអាងថា កំពុងជិះម៉ូកង់បី ស្រាប់តែជ្រុះកាបូបដៃ ក្នុងនោះមានលុយ៣ម៉ឺនដុល្លារ និងឯកសារមួយចំនួន មានគេរើសកាបូបឲ្យវិញ តែលុយបាត់បង់ ហាមាត់និយាយ រកសឹងមិនជឿ។
តាមសម្តីបុរសខាងលើ គាត់ជាបុគ្គលិកផ្នែកទីផ្សារ ក្រុមហ៊ុនលក់រថយន្ត ហើយលុយ៣ម៉ឺនដុល្លារដែលបាត់នោះ ជាលុយទើបលក់រថយន្ត ព្រុស ស៊េរីឆ្នាំ២០១០ ។
ប្រភពដដែលបន្តទៀតថា មុនកើតហេតុ គាត់ជិះម៉ូតូកង់បី ធ្វើដំណើរចេញពី ហាងលក់រថយន្ត ម្តុំមន្ទីរពេទ្យរុស្សី គោលបំណងទៅផ្ទះមួយទៀត នៅខាងផ្លូវជាតិលេខ៤ លុះធ្វើដំណើរដល់មុខព្រលានយន្តហោះ ផ្លូវសហព័ន្ធរុស្សី ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ទើបដឹងថា បាត់កាបូបលុយ ដែលមានលុយក្នុងនោះ ចំនួន ៣ម៉ឺនដុល្លារ ក៏បត់ត្រឡប់ក្រោយ រកដាក់ពាក្យបណ្តឹង គ្រាន់តែមកដល់មុខប៉ុស្តិ៍ប៉ូលិស មានគេយកកាបូបមកឲ្យ ថារើសបានតាមផ្លូវ តែលុយមិនឃើញទេ ។
តែអ្វីរកសឹងមិនជឿ ត្រង់ថា មនុស្ស២នាក់ សាកសួរគាត់ ឆ្លើយប្រាប់ផ្សេងគ្នា ហាក់ដូចជាមានបញ្ហាអ្វីផ្ទាល់ខ្លួន ក្រៅពីរឿងបាត់លុយទៀត។ តែទោះជាយ៉ាងណាក្តី មន្ត្រីនគរបាល លោកនាំទៅសាកសួរ ដើម្បីបញ្ជាក់ជុំវិញថា គាត់បាត់លុយនោះ នៅតែភាំងៗដដែល ពោលបុរសខាងលើ មិនច្បាស់ខ្លួនឯង៕
មតិយោបល់