ព័ត៌មានជាតិ

គួរឲ្យសង្វេគណាស់ សាច់ញាតិទ្រហោយំ! រថយន្តក្រឡុកស៊ីម៉ង់ត៍ បុកម៉ូតូលក់លៀសហាល បណ្ដាលឲ្យបុរសចំណាស់ម្នាក់ ស្លាប់បាត់បង់ជីវិត

ព្រះសីហនុ: (ព័ត៌មានបឋម) នៅវេលាម៉ោង ១០ និង១០នាទីព្រឹកថ្ងៃ៥ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅជិតវេទិកាវិមានឯករាជ្យ ក្រុងព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រថយន្តក្រឡុកស៊ីម៉ង់ត៍ បុកម៉ូតូលក់លៀសហាល បើកបរដោយបុរសម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែង។

មូលហេតុ៖ មិនទាន់ដឹងនោះទេ។

ភ្លាមៗផងដែរ គេឃើញសាច់ញាតិជនរងគ្រោះ មកដល់ទីតាំងខាងលើ ទាំងទឹកមុខក្រៀមក្រំ ស្រែកទ្រហោយំទួញសោក គួរឲ្យសង្វេគណាស់។

ក្រោយកើតហេតុតៃកុងរថយន្ត ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនជាបណ្តោះអាសន្ន នាំយកទៅសាកសួរ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់