ព័ត៌មានជាតិ

Mesut Ozil ជា​គោលដៅ​ដំណោះស្រាយ​ថ្មី​របស់​កាំភ្លើង​ធំ​

​សមាជិក​ថ្មី​របស់​ក្លិប​កាំភ្លើង​ធំ កីឡាករ Mesut Ozil ដែល​ទិញ​មក​ពី​ក្លិប Real Madrid គឺ​ជា​គោលដៅ​ថ្មី ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កំពុង​ជួបប្រទះ នៅក្នុង​ក្របខណ្ឌ Premier League នៅក្នុង​រដូវ​កាល​ឆ្នាំនេះ​។​
https://i1272.photobucket.com/albums/y389/domneng/Bride/MesutOzil_zps68113ba3.jpg
​កីឡាករ Mesut Ozil បានបង្ហាញ​វត្តមាន​នៅក្នុង​សន្និសីទកាសែត បន្ទាប់ពី​បាន​ចូលរួម​លេង​ជាមួយនឹង​ក្លិប​កាំភ្លើង​ធំ ជា​ពិសេស​ក្រោម​ការហ្វឹកហ្វឺន របស់ លោក Arsene Wenger បាន​និយាយថា អ្វី​ដែល​ជា​ស្នាដៃ​ដំបូង​របស់​លោក នឹង​បង្ហាញ នៅ​ថ្ងៃ​សៅរិ៍ ទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៣ វេលា​ម៉ោង ១៥ និង ០០ នាទី ដែល​ត្រូវ​ម៉ោង​នៅ​កម្ពុជា​ម៉ោង ម៉ោង ១០ និង ០០ នាទី ខណៈ​ដែល​កាំភ្លើង​ធំ​ជា​ភ្ញៀវ របស់​ឆ្មា​ខ្មៅ Sunderland ។​

​កីឡាករ​រូបនេះ​ទិញ​ពី ក្លិប Real Madrid ក្នុងតម្លៃ ៤២ លាន​ផោន ហើយ​ត្រូវបាន​គេ​ជឿជាក់ថា នឹង​ក្លាយជា​កីឡាករ​កាន់តែខ្លាំង បន្ទាប់​ពី ផ្លាស់​មក​លេង​នៅ​ទ្វី​អឺរ៉ុប ស្ថិតនៅ​ក្នុង​ក្របខណ្ឌ Premier League ៕

មតិយោបល់