ព័ត៌មានជាតិ

សង្ស័យតៃកុងឡានងងុយដេក រេចង្កូតឡើងសួនច្បារ បុកបង្គោលភ្លើងបំភ្លឺផ្លូវ រងការខូចខាត

ភ្នំពេញ: កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៧ និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្ករឡើង នៅចំណុចភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ពណ៌ស្វាយ គ្មានស្លាកលេខ បើកបរពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ បានរេចង្កូតឡើងសួនច្បារ ទៅបុកនិងបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យរថយន្តរងការខូចខាតធ្ងន់ធ្ងរ។

ក្នុងករណីនេះដែរ មិនបង្កឲ្យមានអ្នករបួសនោះទេ ក្រោយកើតហេតុ សមត្ថកិច្ចបានយកវត្ថុតាង ទៅរក្សារទុកនៅស្នងការដ្ឋាន រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមច្បាប់៕

មតិយោបល់