ព័ត៌មានជាតិ

បុរសម្នាក់របួសស្រាល បន្ទាប់ពីបើកម៉ូតូបុករថយន្តបើកឆ្លងផ្លូវ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបុរសម្នាក់ បានបើកបរម៉ូតូមួយគ្រឿងវាក់អើជ្រុលទៅបុករថយន្ត ដែលកំពុងបើកឆ្លងផ្លូវ បណ្តាលឲ្យរងការខូចខាតទាំងសងខាង ចំណែកអ្នកបើកបរម៉ូតូរងរបួសស្រាល។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី២៩ ខែធ្នូឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្រោមស្ពានអាកាសផ្សារដីហុយ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេបានឃើញបុរសម្នាក់បើកបរម៉ូតូម៉ាក ហុងដាឌ្រីមសង់ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ តាកែវ 1W-4964 បើកបរក្នុងទិសដៅពីលិចទៅកើតរហូតមកដល់ត្រង់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុករថយន្តម៉ាក CRV ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AR-6165 ដែលបើកឆ្លងផ្លូវពីត្បូងទៅជើង យ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាតសម្ភារ:ទាំងសងខាង ចំណែកអ្នកបើកបរម៉ូតូរងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងរួចរាយការណ៍ទៅជំនាញផ្នែកចរាចរណ៍ នៃអធិដ្ឋាននគរបាលខណ្ឌសែនសុខ ចុះធ្វើការវាស់វែង រង់ចាំការដោះស្រាយបន្ត៕

មតិយោបល់