ភ្នំពេញៈ ដោយមានពាក្យបណ្តឹងពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងក្រឡុកបេតុង នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយ លោក ឆាយ វាសនា នាយករដ្ឋបាលខណ្ឌ រួមជាមួយក្រុមការងារបានចុះពិនិត្យ និងធ្វើកំណត់ហេតុណែនាំដល់ទីតាំងអាជីវកម្មក្រុមហ៊ុនក្រឡុកបេតុងមួយកន្លែង ឈ្មោះ ឆាយណា ស៊ីន ខនគ្រីត(ខេមបូឌា) ឯ.ក ស្ថិតនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រោយពីបានពិនិត្យទីតាំងនេះឃើញថា មានលិខិតអនុញ្ញាត ចេញដោយក្រសួងពាណិជ្ជកម្មត្រឹមត្រូវ ប៉ុន្តែបានបង្កហេតុប៉ះពាល់បរិស្ថាន និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ
ក្រុមការងារបានធ្វើការណែនាំឲ្យតំណាងក្រុមហ៊ុនអនុវត្តនូវចំណុចមួយចំនួនដូចខាងក្រោម៖
-ត្រូវកែសម្រួលប្រព័ន្ធលូនៅក្នុងទីតាំងទៅតាមលក្ខណៈបច្ចេកទេសអោយបានត្រឹមត្រូវ ក្នុងរយៈពេល ០១សប្ដាហ៍ ចាប់ពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ នេះតទៅ។
-ត្រូវគោរពពេលវេលាប្រកបអាជីវកម្ម មិនបង្ករភាពរំខានដល់ប្រជាពលរដ្ឋជិតខាង។
-ត្រូវលាងសម្អាតសំបកកង់រថយន្តពេលចេញពីទីតាំង ជៀសវាងកាកសំណល់ប្រឡាក់លើផ្លូវសាធារណៈ។
-មិនត្រូវចតរថយន្តលើចិញ្ចើមផ្លូវសាធារណៈ ដែលប៉ៈពាល់ដល់សណ្តាប់ធ្នាប់ និងអ្នកធ្វើដំណើរ។
-មិនត្រូវចាក់កាកសំណល់បេតុងចោលលើផ្លូវសាធារណៈ និងអណ្តូងលូ។
-ក្នុងករណីក្រុមហ៊ុនមិនអនុវត្តទៅតាមការណែនាំខាងលើទេ រដ្ឋបាលខណ្ឌនឹងចាត់វិធានការទៅតាមនីតិវិធីច្បាប់៕
មតិយោបល់