ព័ត៌មានជាតិ

Update៖ កូនសិស្សថ្នាក់ទី៤ម្នាក់លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ: នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២និង១៥នាទី មានករណីលង់ទឹកបណ្តាលឲ្យស្លាប់ កើតហេតុនៅចំណុចទឹកត្រពាំង ស្ថិតក្នុងភូមិត្រពាំងសិលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ម៉េង ឡុងសៀង ភេទប្រុស អាយុ១០ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្ន ក្រុមទី០១ ភូមិបុរីសន្តិភាព២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បច្ចុប្បន្ន ក្រោយសមត្ថកិច្ចធ្វើកោល្យវិច័យរួចជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន រួចបានប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់