ព័ត៌មានជាតិ

រថយន្តធុនធំដឹកខ្សាច់ បើកធ្លាក់ផ្លូវក្រឡាប់ បង្កការស្ទះចរាចរណ៍ នៅផ្លូវជាតិលេខ៤

ព្រះសីហនុ: កាលពីម៉ោងជិត២រសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៤ ភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៦៩-១៧០ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កទ្បើងដោយខ្លួនឯង ដោយរថយន្តធំដឹកខ្សាច់មួយគ្រឿង បានក្រឡាប់ផ្ញារជើង រងការខូចខាត។

រថយន្តខាងលើម៉ាក FUSO ពណ៌បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3F-8527 (អ្នកបើកបរមិនទាន់ស្គាល់ អត្តសញ្ញាណទេ)។

ដំណើររឿង៖ មុនកើតហេតុ គេឃើញរថយន្តខាងលើ ធ្វើដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ មកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងស្តាំដៃ បណ្ដាលឲ្យធ្លាក់ផ្លូវក្រឡាប់តែម្តង សំណាងល្អមិនមានមនុស្សរបួសនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះសម្រួលចរាចរណ៍ និងបានហៅទ្បានមកស្ទូចយករថយន្តចេញពីផ្លូវ ដោយទ្បែកអ្នកបើកបរ បានរត់គេចខ្លួនបាត់ស្រមោល៕

មតិយោបល់