ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់លង់ទឹកស្លាប់យ៉ាងអាណោចអាធ័មនៅភូមិព្រែករៃ

កណ្តាល: ថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០១៩ វេលាម៉ោង ៤និង៤៥នាទី នៅចំណុចបឹងមុខផ្ទះឈ្មោះ ចុន សេង ភូមិព្រែករៃ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ សេង វិសាល ភេទ ប្រុស អាយុ ៥ ឆ្នាំ ជនជាតិខ្មែរឪពុក ឈ្មោះចុន សេង ម្ដាយឈ្មោះញ៉ោះ សារីន មានទីលំនៅភូមិ-ឃុំកើតហេតុ ។
តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុ កុមាររងគ្រោះនិងក្មេង២នាក់ទៀតបាននាំគ្នាទៅមុជទឹកលេងនៅបឹងដោយឪពុកម្ដាយមិនបានដឹងទេ លុះឪពុកម្ដាយបាត់កូនយូរក៏បាននាំគ្នាដើររកហើយក៏ឃើញកូននៅក្នុងទឹក រួចចុះទៅស្រង់កូនមកតែកូនបានស្លាប់បាត់ទៅហើយ ។
ការពិនិត្យនៅលើដងខ្លួនជនរងគ្រោះមិនមានស្លាកស្នាមអ្វីទេ ហើយក្នុងពោះជនរងគ្រោះមានទឹក ។
តាមការការសន្និដ្ឋានជនរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹក ក្រោយការពិនិត្យហើយបានប្រគល់សាកសពជូនឪពុកម្តាយជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់