ព័ត៌មានជាតិ

សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា! រថយន្តពីរគ្រឿង បុកគ្នាបណ្ដាលឲ្យក្រទ្បាប់ផ្ងារជើងទាំងសងខាង

ព្រះសីហនុ: នៅវេលាម៉ោង៥ និង០០នាទីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ ចន្លោះគីឡូម៉ែត្រលេខ ១២៥-១២៦ ស្ថិតក្នុងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្ត និងរថយន្ត ក្នុងទិសដៅស្របគ្នា ពីព្រះសីហនុ-ភ្នំពេញ
(លិច-កើត)។

រថយន្តទី១ម៉ាកនីសាន់ ស្លាកលេខ PRV ២២៤៦ ពណ៌ខៀវ បើកបរដោយឈ្មោះ មិញ ពិសី ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិរាម ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល និងរថយន្តទី២ ម៉ាកហ៊ីណូ ស្លាកលេខ ភ្នំពេញ ៣D-៦៦១៩ បើកបរដោយឈ្មោះ ព្រំ ចាង អាយុ ២៥ឆ្នាំ មានទីលំនៅភូមិពោធិ ឃុំគីរីវង្ស ស្រុកគីរីវង្ស ខេត្តតាកែវ ។

ករណីគ្រោះថ្នាក់ខាងលើ ពុំបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ។

បច្ចុប្បន្នរថយន្តទាំងពីរ ត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរ
បាលស្រុកកំពង់សីលា ដើម្បីធ្វើការដោះស្រាយទៅតាមនិតិវិធី៕

មតិយោបល់