ភ្នំពេញៈមន្ត្រីនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ នៅមុននេះបន្តិចឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ ACU បានសម្រេចឃាត់ខ្លួនមន្រ្តី សមាគមអាដហុកចំនួន៤នាក់ និងអគ្គលេខាធិការ គ.ជ.បម្នាក់ ដោយសរុបទាំងអស់៥នាក់ បន្ទាប់ពីបានសាកសួរអស់រយៈពេល២ថ្ងៃនៅACU។ អ្នកទាំង៥ នឹងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះ ឬថ្ងៃស្អែក។
អ្នកទាំង៥នាក់ ដែលត្រូវឃាត់ខ្លួនដោយ ACU រួមមាន៖ លោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វ៉ង់ដា, លោក លឹម មុន្នី ៤នាក់ខាងលើនេះជាមន្ត្រីអាដហុក នឹងទី៥គឺ លោក នី ចរិយា ជាអគ្គលេខាធិការ គ ជ ប ៕
មតិយោបល់