ព័ត៌មានជាតិ

អ្នកជួញដូរគ្រឿងញៀនដ៏សកម្មប្រចាំស្រុកបាទី ពេលនេះ សមត្ថកិច្ចឃាត់ខ្លួនបានហើយ

តាកែវ: កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៤ និង៣០នាទី ដោយមានការសម្របសម្រួល ពីតំណាងអយ្យការអមសាលាដំបូង ខេត្តតាកែវកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំង ប៉ុស្ដិ៍នគរបាលរដ្ឋបាលកណ្ដឹង បានចុះបង្រ្កាបមុខសញ្ញាជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចភូមិឱភាសាំង ឃុំកណ្ដឹង ស្រុកបាទី។

ជាលទ្ធផល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ម៉ុយ សំរ៉ុង ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មី ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ជាមុខសញ្ញាជួញដូរសកម្ម។

វត្ថុតាងដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា ០២ កញ្ចប់ធំ ម៉ូតូ ០១គ្រឿង ទូរស័ព្ទដៃ០១គ្រឿង និងសម្ភារ សម្រាប់វេចខ្ចប់មួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញ កំពុងកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់