ព័ត៌មានជាតិ

សូមជួយស៊ែរបន្តផង! មន្ទីពេទ្យបង្អែកជីភូសូមប្រកាសសួររកបងប្អូនអ្នកជំងឺម្នាក់ដែលមានឈ្មោះ ឈឹម ណារ៉ុង

កំពង់ចាម: នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០១៩ មន្ទីពេទ្យបង្អែកជីភូសូមប្រកាសសួររកបងប្អូនអ្នកជំងឺម្នាក់ដែលមានឈ្មោះ ឈឹម ណារ៉ុង ភេទប្រុស នៅភូមិ រកាក្រោម ឃុំសំបួរមាស ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលបានចូលមកសំរាកនៅមន្ទីពេទ្យបង្អែកជីភូ ជាច្រើនថ្ងៃតែម្នាក់ឯង ហើយក្រុមគ្រូពេទ្យព្យាយាមយកចិត្តទុកដាក់ព្យាបាលនិងមើលថែអ្នកជំងឺនេះជារៀងរាល់ថ្ងៃ។ អាស្រ័យដូចបានជំរាបខាងលើសូមបងប្អូនទាំងអស់ជួយ Share ពត៌មាននេះដើម្បីឲ្យដឹងដល់បងប្អូនអ្នកជំងឺផង ឬក៏ទាក់ទងមកមន្ទីពេទ្យបង្អែកជីភូផ្ទាល់ក៏បានសូមអរគុណ៕

 

មតិយោបល់