ព័ត៌មានជាតិ

ជនសង្ស័យមួយក្រុមភ្ជង់ម្ចាស់ហាងផ្សារទំនើបសាធារណៈយកលុយជិត៤០០០$រួចគេចខ្លួនបាត់

កណ្តាលៈ ករណីលួចទ្រព្យសម្បត្តិកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០១និង១០នាទីយប់នៅចំណុចផ្សារទំនើបសាធារណៈ (ហាងលក់ទំនិញរបស់ចិន) ក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។
ជនរងគ្រោះ០១នាក់(ចិនជាម្ចាស់ហាងលក់ទំនិញ)ឈ្មោះជូ ស៊ាវឡៃ(ZHU.XiAOLEi)ភេទប្រុស ជនជាតិចិន កើតថ្ងៃទី២៩.១០.១៩៩៣ កាន់លិខិតឆ្លងដែនលេខ
E.19153245 ខេត្តជឺជាំង ប្រទេសចិន ។ បច្ចុប្បន្នស្នាក់នៅទីតាំងភូមិឃុំកើតហេតុ ។
ចំណែកជនសង្ស័យមានគ្នា០៥នាក់មិនទាន់ស្គាល់អត្តសញ្ញាណច្បាស់លាស់ ជា ជនជាតិចិន បន្ទាប់ពីធ្វើសកម្មភាព រួចគេច ខ្លួនទៅបាត់ ។
សម្ភារៈបាត់បង់
-លុយចំនួនប្រហែល៣០០០ដុល្លារ
-ទូរស័ព្ទដៃម៉ាក iPhone X ពណ៌ខ្មៅ លេខ0883690999 ចំនួន០១គ្រឿង ។
តាមប្រភពព័ត៌មាននៅវេលាម៉ោងកើតហេតុ តាមការបំភ្លឺជនរង គ្រោះបានឲ្យដឹងថា៖ នៅពេលនោះជនរងគ្រោះ និងម្តាយ កំពុងតែនៅក្នុងហាងលក់ដូរទំនិញដូចសព្វដងចំណែកឪពុករបស់គេ បានយកទំនិញទៅឲ្យម៉ូយនៅខាងក្រៅ(ចិនដូចគ្នា) ស្រាប់ពេលនោះមានមនុស្ស០៥នាក់(ចិន)ដើរចូលមកក្នុងហាងរបស់ជនរងគ្រោះស្លៀកពាក់អាវដៃវែង ពណ៌ផ្សេងគ្នា ពាក់អាវមានមួកគ្របក្បាល ខ្លះពាក់ម៉ាស់សល់តែប្រឡង់ភ្នែក ដោយបានចូលដល់ក្នុងហាង ខណៈនោះជនរង
គ្រោះ មិនបានចាប់អារម្មណ៍ ស្មានតែភ្ញៀវ មកទិញទំនិញធម្មតា ភ្លាមនោះពួកក្រុមជនសង្ស័យបានដកកូនកាំបិត តូចភ្ជង់មកលើជនរងគ្រោះរួចធ្វើសកម្មភាព ប្រមូលបារយកលុយទុកក្នុងកិះតុ អស់ចំនួនប្រហែល៣.០០០ដុល្លារ និងទូរស័ព្ទ iPhone X ពណ៌ខ្មៅអស់ចំនួន០១គ្រឿង រួចគេចខ្លួនបាត់តែម្តង ។
បច្ចុប្បន្ន កម្លាំង ជំនាញអធិការដ្ឋាន បានកំពុងចុះសហការ ស៊ើបអង្កេតស្រាវជ្រាវករណីនេះ៕

 

មតិយោបល់