ព័ត៌មានជាតិ

បុគ្គលិក Apple ប្ដឹង​ក្រុមហ៊ុន រឿង​ការងារ​ថែម​ម៉ោង​

បុគ្គលិក​ក្រុមហ៊ុន Apple បាន​ប្ដឹង​ចោទប្រកាន់ថា ក្រុមហ៊ុន Apple បាន​បង្ខំ​ឲ្យ​បុគ្គលិក​ធ្វើការ​បន្ថែម​ម៉ោង​នៅក្នុង​ហាង​លក់​ទំនិញ​របស់​ខ្លួន ដោយ​មិន​បាន​ផ្ដល់​នូវ​ប្រាក់​បន្ថែម​ម៉ោង​នោះទេ​។​

Taylor Kalin ជា​អតីត​បុគ្គលិក​បម្រើការ​ងារ​នៅក្នុង​ហាង​របស់ Apple បាន​ប្ដឹង Apple ថា មិនមែន​មាន​តែ​គាត់​ម្នាក់​នោះទេ ដែល​បាន​ជួប​រឿង​អយុត្តិធម៌​នោះ នៅ​មាន​បុគ្គលិក​ជាច្រើន​នាក់​ផ្សេងទៀត​។​

​ពាក់ព័ន្ធ​រឿង​មួយ​ទៀត​ថា ក្រុមហ៊ុន Apple តែងតែ​ត្រួតពិនិត្យ​លើ​ខ្លួន​របស់​ពួកគេ​ជា​និច្ច​នៅ​មុនពេល​ចាកចេញ​ពី​ហាង ដោយ​ចំណាយ​ពេល​យ៉ាងតិច​ក៏ ៣០​នាទី​ដែរ​ក្នុងការ​ត្រូតពិនិត្យ​។​

​កាលពី​ខែ​សីហា កន្លងទៅ ក៏​មាន​ករណី​ស្រដៀង​គ្នា​នេះ​ផងដែរ ដោយ​មាន​បុគ្គលិក​Apple ពីរ​រូប​បាន​ប្ដឹង​ថា ក្រុមហ៊ុន Apple ហាក់ដូចជា​មិន​ទុកចិត្ត​លើ​បុគ្គលិក​របស់​ខ្លួន​ដែល​បម្រើ​ការងារ​នៅក្នុង​ហាង ជាពិសេស​គឺ​រឿង​បន្ថែម​ម៉ោង​ធ្វើការ ហើយ​មិន​ផ្ដល់ប្រាក់​បន្ថែម​ម៉ោង ដោយ​ក្នុង​មួយ​សប្ដាហ៍​យ៉ាងហោចណាស់​ក៏​លើ ៤០​ម៉ោង​ដែរ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ខាង​ក្រុមហ៊ុន Apple នៅ​មិនទាន់មាន​សេចក្ដីបំភ្លឺ​ណាមួយ​នោះទេ ប៉ុន្តែ​ក្រុម​អ្នកឃ្លាំមើល​បាន​រកឃើញថា ការត្រួតពិនិត្យ​នៅ​មុន​ពេល​ចេញពី​ធ្វើការ ពិតជា​បាន​ធ្វើឲ្យ​ពួកគេ​ខាត​ពេលវេលា ហើយ Apple មិន​បាន​គិត​លុយ​ថ្លៃ​ពេលវេលា​នោះ​សម្រាប់​ពួកគេ​នោះទេ​៕

apple-store

មតិយោបល់