ព័ត៌មានជាតិ

កូនឈាមខ្មៅ ហ៊ានយកចបវាយម្តាយបង្កើតបែកក្បាលស្លាប់យ៉ាងរន្ធត់ក្នុងថ្លុកឈាម

កំពង់ធំ: សាហាវខ្លាំងណាស់កូនប្រុសចិត្តខ្មៅ មានឈាមជាសត្វតេរិច្ឆាន គ្រាន់តែខឹងនិងម្ដាយស្ដីឲ្យ យកចបកាប់ដី មកវាយក្បាលម្ដាយនិងត្បូងចប ចំមុខមើលលែងចង់យល់បែកឈាមពេញបណ្តាលឲ្យ ស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង ១៥នាទីនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩
នៅចំណុចក្រោមផ្ទះជនរងគ្រោះឈ្មោះក្ដុល អាង ភេទស្រី អាយុ ៥៤ឆ្នាំ ក្នុងភូមិអូរគន្ធរត្បូង សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ចំណែកកូនឈាមខ្មៅមានចិត្តជាសត្វនោះមានឈ្មោះ សឿន យឿន ហៅក្រៅ ឌឿន ភេទប្រុស អាយុ ២៧ឆ្នាំ ត្រូវជាកូនបង្កើត របស់សពជនរងគ្រោះ
ត្រូវបានកម្លាំងសមត្ថកិច្ច(ចាប់ឃាត់ខ្លួន )និងយកចបកាប់ដី វាយទៅលើជនរងគ្រោះត្រូវជាម្តាយបង្កើត រងរបួស
ត្រង់ក្បាល និងដៃ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែង តែម្ដង ។
មូលហេតុដោយសារតែជនសង្ស័យខឹងនិងម្តាយ ស្តីបន្ទោសទៅលើខ្លួន ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

 

មតិយោបល់