កោះកុងៈ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី មានករណីហឹង្សារក្នុងគ្រួរសារមួយករណីកើតឡើងនៅចំណុចខ្មែរលើ ភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ដែលបង្ករឡើងដោយឈ្មោះ ញឹក ឌឿន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិត្រពាំង រូងឃុំត្រពាំងរូង ស្រុកកោះកុង បានផឹកស្រាស្រវឹងហើយប្រច័ណ្ឌប្រពន្ធឈ្មោះហុីង ហំ ភេទស្រីអាយុ ៣២ឆ្នាំថាមានសាហាយមានទីលំនៅដូចគ្នាហើយបានយករណាកន្ទុយត្រីអារ.ក ប្រពន្ធតែនាងបានយកដៃរងធ្វើអោយមានស្នាមរបួសត្រង់កដៃទាំងពីរបន្ទាប់មកប្រពន្ធក៏បានរើរួចហើយរត់ទៅផ្ទះឈ្មោះហម ឃួន ភេទ ប្រុស អាយុ ៧៨ឆ្នាំត្រូវជាជីតារបស់នាងដើម្បីអោយគាត់ជួយពេលនោះឈ្មោះញឹក ឌឿន ក៏បានដើរទៅតាមក្រោយដោយមានកាន់កាំបិតផ្គាក់ទៅជាមួយដែរពេលទៅដល់ជីតាក៏បានសួរនាំរកមូលហេតុតែឈ្មោះញឹក ឌឿន មិនបានតបនោះទេក៏យកកាំបិតផ្គាក់កាប់បំផ្លិចបំផ្លាញរបស់របរជីតារួចកាប់ទៅលើប្រពន្ធដែលកំពុងអង្គុយនៅជាមួយជីតា
តែប្រពន្ធបានគេចផុតក៏ត្រូវជីតាត្រង់ក្បាលជង្គង់ខាងឆ្វេងមួយកាំបិតរួចហើយជនសង្ស័យបានគេចខ្លួនបាត់។
ក្រោយមកឈ្មោះហ៊ី ហំ ក៏បានបញ្ជូនជីតាមកកាន់មន្ទីពេទ្យបង្អែកស្រុកដើម្បីព្យាបាលរបួស។
បច្ចុប្បន្ន ករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវនិងតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសទៅតាមច្បាប់៕
មតិយោបល់