ព័ត៌មានជាតិ

ទៅទារបំណុលបែរជាទ្រោមខ្លួនដោយសារកូនបំណុលទៅវិញខ្លាំងមែនកូនបំណុលតែចុងក្រោយស្រាប់តែ…

ភ្នំពេញៈ ស្ត្រីជាម្ចាស់បំណុលម្នាក់ត្រូវបានថៅកែហាងយីហោយី អ៊ូរីករាយ វាយធាត់ទ្រោមខ្លួននៅចំពោះមុខនគរបាលមូលដ្ឋានខណៈពេលដែលនាងបានធ្វើដំណើរទៅទារប្រាក់ដែលហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី០៩ ខែតុលានេះ នៅចំណុចហាងបាយនិងគុយទាវមួយកន្លែងយីហោយីអ៊ូរីករាយស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះជាប់វត្តអង្គក្រពើក្នុង ភូមិត្រពាំងវែង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ។

ជនដៃដល់ដែលប្រើហិង្សានោះត្រូវបាននគរបាលឲ្យដឹងថាឈ្មោះ​លី លី អាយុប្រមាណជាង៤០ឆ្នាំជាថៅកែហាងស្នាក់នៅកន្លែងកើតហេតុខាងលើ(ជាកូនបំណុល)។
ចំណែកជនរងគ្រោះឈ្មោះធាវី ភេទស្រី អាយុ៣០ឆ្នាំស្នាក់នៅម្តុំផ្សារឈូកមាសក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ជាម្ចាស់បំណុល។
តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញនារីរងគ្រោះបានជិះរថយន្តមួយគ្រឿងទៅទារប្រាក់ពីថៅកែហាងដែលបានជំពាក់១ពាន់ដុល្លារមិនសង។ខណៈនោះក៏កើតមានទំនាស់ពាក្យសំដីគ្នាហើយត្រូវបានស្ត្រីជាថៅកែហាងដេញចេញនិងបានទាញកំប៉ុងដាក់ស្លាបព្រាសមនិងចង្កឹះគប់ទៅលើម្ចាស់បំណុលនិងបានយកទឹកជះព្រមទាំងវាយទៅលើនារីជាម្ចាស់បំណុលទ្រមខ្លួននៅចំពោះមុខនគរបាលប៉ុស្តិ៍និងអ្នកព័ត៌មានដែលបានចុះទៅយកព័ត៌មានករណីចរាចរណ៍ហើយបានចូលហូបបាយក្នុងហាងនោះ។

ដោយឡែកម្ចាស់ហាងក៏ត្រូវបាននគរបាលហៅទៅប៉ុស្តិ៍ដើម្បីសាកសួរដែរ។បន្ទាប់ពីសម្របសម្រួលមិនត្រូវគ្នានគរបាលបានបញ្ជូនទៅកាន់អធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធី៕

 

មតិយោបល់