ព្រះសីហនុៈ កាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងអធិការស្រុកព្រៃនប់ សហការជាមួយកម្លាំងប៉ុស្តិ៍ព្រៃនប់ កម្លាំងប៉ុស្តិ៍អូរឧកញ៉ាហេង កម្លាំងប៉ុស្តិ៍រាម និងកម្លាំងប៉ុស្តិ៍បិតត្រាង បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទល្មើសរំលោភសេពសន្ថវៈ ។
ជនសង្ស័យឈ្មោះ សាក់ ឡាភេទ ប្រុសអាយុ ២០ឆ្នាំ ស្រុកកំណើតភូមិស្ទោង ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពុងធំ មុខរបរកម្មករសំណង់ នៅក្រុមហ៊ុនចិនខាងកើតឃ្លាំងប្រេងភីធីធី ក្នុងមូលដ្ឋានរាម ស្ថិតក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានរំលោភជនរងគ្រោះ ឈ្មោះ វ.ស.ម ភេទស្រីអាយុ ១៦ឆ្នាំ មានស្រុកកំណើត ភូមិអំពិលព្រៃ ឃុំកោះសំពៅ ស្រុកពាមជ ខេត្តព្រៃវែង មុខរបរ កម្មករសំណង់ (រំលោភបានសម្រេចម្ដង)។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ២២ និង១៥នាទីយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ នៅលើអាគាររបស់ក្រុមហ៊ុនចិន។
តាមសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ និងជនរងគ្រោះ បានស្គាល់គ្នារយៈកន្លះខែ ហើយជនសង្ស័យ បានបបួលជនរងគ្រោះទៅស៊ីផឹកនៅលើអាគារ ដោយជនរងគ្រោះ មានគ្នា២នាក់ ហើយជនសង្ស័យមានគ្នា ២នាក់ បន្ទាប់ពីបានផឹកស៊ីរហូតដល់ម៉ោង ២២ ជាងស្រវឹងរៀងៗខ្លួន ។
ជនសង្ស័យ ក៏បានគ្រាជនរងគ្រោះចូលក្នុងបន្ទប់រំលោភ ឯអ្នកផឹកស៊ីជាមួយបានបែកគ្នា អស់ទៅ។
លុះនៅវេលាម៉ោង ២ និង១០នាទីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ ទើបជនរងគ្រោះ យករឿងរ៉ាវទៅប្រាប់ម្តាយខ្លួន ហើយម្តាយជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្ដឹង ដើម្បីចាត់ការជនសង្ស័យទៅតាមច្បាប់៕
មតិយោបល់