សៀមរាបៈ កាលពីវេលាម៉ោង០៤និង២០នាទីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនយុវជនមួយក្រុមមានគ្នាចំនួន១០នាក់ ខណៈកំពុង ជិះបង្ហោះម៉ូតូចំនួន៥គ្រឿង នៅចំណុចផ្លូវមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ ស្ថិតក្នុងឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្ត សៀមរាប ។
ករណីខាងលើនេះ សមត្ថកិច្ចធ្វើការឃាត់ខ្លួនសាកសួរ និងអប់រំណែនាំ ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបល្ល័ង្ក នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង សហការជាមួយកម្លាំងយោធិការ៣១៧ ក្រោយពីបានធ្វើការសាកសួរ និងកិច្ចសន្យាកែប្រែខ្លួនរួចមក បានប្រគល់យុវជនទាំងនេះឲ្យឪពុកម្ដាយ នាំយកកូនត្រឡប់ទៅផ្ទះវិញអប់រំបន្ត ៕
មតិយោបល់