ព្រះសីហនុៈ នៅវេលាម៉ោងជិត ៩យប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ មានករណីហិង្សាមួយកើតឡើង និងបណ្តាលឲ្យបុរសពីរនាក់ជាកម្មករសំណង់រងរបួសធ្ងន់ ក្នុងការដ្ឋានមួយកន្លែង ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
ជនរងគ្រោះឈ្មោះ ប៊ុន ណៃ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរកម្មសំណង់ និងឈ្មោះ ថន ទុងលេង អាយុ ៣២ឆ្នាំ មុខរបរជាកម្មករសំណង់ដូចគ្នា ស្នាក់នៅកន្លែងកើតហេតុ។
សម្ថកិច្ចបានឲ្យដឹងថា កំពុងអន្តរាគមន៍តាមចាប់ជនសង្ស័យមកសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់ ក្រោយកើតហេតុការណ៍ជនរងគ្រោះ ត្រូវបានមិត្តភក្តិបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕
មតិយោបល់