ព័ត៌មានជាតិ

ដេញផ្អេីលក្រុងចាប់ក្រុមចោរ២ក្រុមលួចម៉ូតូនិស្សិតសាកលវិទ្យាល័យស្វាយរៀង ឃាត់ខ្លួនបាន៣នាក់

ស្វាយរៀងៈ មានក្រុមចោរ ២ក្រុមមកពីខេត្តតាកែវខេត្តព្រៃវែង និងខេត្តបន្ទាយមានជ័យ បានធ្វើសកម្មភាពកាច់សោ.កម៉ូតូរបស់និស្សិតធ្វើឲ្យមានការភ្ញាក់ផ្អើលពេញក្រុងស្វាយរៀងដោយម្ចាស់ម៉ូតូស្រែកឆោឡោនិងប្តឹងសមត្ថកិច្ចអាវុធហត្ថក្រុងស្វាយរៀងស្ទាក់និងបង្ក្រាបបានជនសង្ស័យ០៣នាក់នាក់ រួមទាំងវត្ថុតាងយកឲ្យជនរងគ្រោះវិញ។

ករណីក្រុមចោរឆ្លងខេត្តមកធ្វើសកម្មភាពនេះកើតឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ស្ថិតនៅភូមិស្វាយសង្កាត់ចេកក្រុងស្វាយរៀងខេត្តស្វាយរៀង។បើតាមសមត្ថកិច្ចអាវុធហត្ថបានឲ្យដឹងថា លើកទី១ក្រុមចោរបានធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូ០១គ្រឿងម៉ាកHONDAសេ125 ពណ៌ខ្មៅស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខស្វាយរៀង1L-2557 ជាកម្មសិទ្ធិរបស់ឈ្មោះ យ៉ាន ចាន់ធឿន ភេទស្រីអាយុ២០ឆ្នាំ មុខរបរនិស្សិត បច្ចុប្បន្នស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើ។

តាមសមត្ថកិច្ចអាវុធហត្ថបន្តថាខណៈជនរងគ្រោះចតនៅខាងមុខផ្ទះជួលក្រុមចោរបានកាច់សោររួចជិះចេញទៅក្រុងស្វាយរៀងដោយម៉ូតូជនរងគ្រោះមានបំពាក់តេលេសុវត្ថិភាពធ្វើឲ្យមានការឆោឡោនិងប្រជាពលរដ្ឋនាំគ្នាដេញតាមចាប់ជនសង្ស័យតាមផ្លូវជាតិលេខ១ចម្ងាយ៥គីឡូម៉ែត្ររហូតដល់ចំណុចភូមិស្វាយរៀងសង្កាត់ស្វាយរៀងក្រុងស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀងកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តនិងកម្លាំងកងរាជអាវុធហត្ថខេត្តធ្វើការស្ទាក់ចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់៖
១.ឈ្មោះកេត រ៉ា ភេទប្រុសអាយុ៣៦ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅភូមិក្របៅឃុំក្របៅស្រុកកំចាយមារខេត្តព្រៃវែង។
២.ឈ្មោះវ៉ាន់ណារិនហៅថាភេទប្រុស អាយុ៤១ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅភូមិច្រេសឃុំរកាក្នុងស្រុកដូនកែវខេត្តតាកែវ។រួមនឹងវត្ថុតាងម៉ូតូជិះធ្វើសកម្មភាព០១គ្រឿងម៉ាក់HONDAសេ125 ពណ៌ខ្មៅពាក់ស្លាកលេខតាកែវ1Q-3001។

លុះដល់ម៉ោង១៣និង២០នាទីរសៀលថ្ងៃដដែលក្រុមចោរមួយក្រុមទៀតបានធ្វើសកម្មភាពនៅចំណុចភូមិស្វាយរៀងសង្កាត់ស្វាយរៀងក្រុងស្វាយរៀងមានគ្នា០២នាក់ជិះម៉ូតូ០១គ្រឿងដែលជាបក្សពួកក្រុមជនសង្ស័យធ្វើសកម្មភាពខាងលើបានធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូ០១គ្រឿងទៀតម៉ាកHONDAសេ125 ពណ៌ខ្មៅស៊េរីឆ្នាំ២០២០ពាក់ស្លាកលេខស្វាយរៀង1O-8846 ដែលជាកម្មសិទ្ធិរបស់ឈ្មោះវម៉ង លក្ខិណា ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិស្វាយរៀងសង្កាត់ស្វាយរៀងក្រុងស្វាយរៀងខេត្តស្វាយរៀង។

ប្រភពដដែលបន្តទៀតថាក្រោយពីទទួលបានព័ត៌មានកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀងនិងកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តធ្វើការដេញចាប់ប្រផាប់ប្រភីងរហូតដល់ឃុំធ្មាស្រុករំដួលកម្លាំងអធិការរដ្ឋាននគរបាលស្រុករំដួលនិងកម្លាំងជំនាញខេត្តធ្វើការស្ទាក់ចាប់ឃាត់ខ្លួនបានជនសង្ស័យឈ្មោះសុខ ធី ភេទប្រុសអាយុ៤៧ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅភូមិគោកតាសុខឃុំរៀមកាំស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យនិងវត្ថុតាងម៉ូតូលួចកាច់សោខាងលើ ០១គ្រឿងរីឯជនសង្ស័យធ្វើសកម្មភាព០១នាក់ទៀតរត់គេចខ្លួនបាត់បច្ចុប្បន្នកំពុងធ្វើការស្រាវជ្រាវ។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង០២ក្រុមខាងលើរួមនឹងវត្ថុតាងត្រូវបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់