កណ្ដាលៈ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ កិច្ចប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបការចាប់ខ្លួនតាមដីការបស់សាលាដំបូងខេត្តកណ្តាល ករណីការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន ពីបទប្រើប្រាស់អំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត និង អំពើលួច កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ចំណុចភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល។
ជនត្រូវចោទឈ្មោះ ចាន់ មុំ ភេទស្រី អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល (ឃាត់ខ្លួន)។
សភាពរឿងហេតុ៖ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៩និង១០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានចុះអនុវត្ដដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៥៦៣អ.ក ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ចេញដោយលោក អាត ច័ន្ទដារា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ដណ្ដាល។
បាននាំខ្លួនឈ្មោះ ចាន់ មុំ ភេទស្រី អាយុ ៤៨ឆ្នាំ នៅចំណុចមុខអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់