ភ្នំពេញៈ នាវេលាម៉ោង ១២ ថ្ងៃត្រង់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាសុផារ៉ា ស្ថិតនៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពលរដ្ឋបានប្រាប់ Post News ថា មានករណីជនសង្ស័យ លួចចូលផ្ទះរបស់គាត់ គាស់ទូរដែក ក្នុងបុរីវិមានភ្នំពេញ ខណៈម្ចាស់មិននៅផ្ទះ ទៅធ្វើបុណ្យស្រុកកំណើត កាលពីភ្ជុំបិណ្ឌ។
សម្ភារៈបាត់បង់មាន៖ គ្រឿងអលង្ការ និងលុយកាក់មួយចំនួន សរុបទឹកប្រាក់ប្រហែលជាង ៣ម៉ឺនដុល្លារទៅដោយសុវត្ថិភាព។
ក្រោយកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគររដ្ឋបាល ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។
សូមបញ្ជាក់៖ ករណីខាងលើនេះ ជនរងគ្រោះសំណូមពរទៅសមត្ថកិច្ច ឲ្យជួយស្វែងរក ចាប់ជនសង្ស័យយកមកផ្ដន្ទាទោសឲ្យបានឆាប់ រហូតមកដល់រយៈពេលកន្លះខែហើយ ប៉ូលិសខណ្ឌឬស្សីកែវ មិនទាន់ចាប់ចោរបានទៀត ធ្វើឲ្យជនរងគ្រោះ អស់សង្ឃឹមទៅលើចំណាត់ការសមត្ថកិច្ច។ ពលរដ្ឋក្នុងខណ្ឌឬស្សីកែវ ក៏ចង់ឃើញស្នាដៃលោកអធិការ ទើបទ្បើងតំណែងថ្មី តាមប្រវត្តិធ្លាប់ មានជំនាញព្រហ្មទណ្ឌ និងមានបទពិសោធន៍ជាច្រើនឆ្នាំ តើអាចមានសមត្ថភាព ចាប់ជនសង្ស័យបានដែរឬទេ។
តាមប្រភពព័ត៌មានពីអ្នករស់នៅ ក្នុងបុរីវិមានភ្នំពេញ បង់សន្តិសុខក្នុងមួយខែ ១០ដុល្លារ យាមកាម២៤ម៉ោងលើ២៤ម៉ោង មានទាំងដាក់បារ៉ាស់ផ្លូវ ចូលយ៉ាងតឹងរឹងបំផុត ប៉ុន្តែនៅតែមានចោរចូលលួចបានទៀត ហើយពេលជនរងគ្រោះ ទៅសួរនាំខាងក្រុមហ៊ុន បែរទទួលបានចម្លើយត្រឹមថា ចូលរួមសោកស្ដាយផង សូមឲ្យអ្នករស់នៅមានការប្រុងប្រយ័ត្ន៕
មតិយោបល់